News & Events

News & Events Detail

គ្រឹះស្ថានហិរញ្ញវត្ថុ S.H.G Finance Plc បានសម្រេចកិច្ចសហការភាពជាដៃគូយុទ្ធសាស្រ្តជាមួយក្រុមហ៊ុន Asia Impact Development Pte. Ltd

Date: March 31, 2023

គ្រឹះស្ថានហិរញ្ញវត្ថុ S.H.G Finance Plc បានសម្រេចកិច្ចសហការភាពជាដៃគូយុទ្ធសាស្រ្តជាមួយក្រុមហ៊ុន Asia Impact Development Pte. Ltd ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុមានមូលដ្ឋាននៅប្រទេសសឹង្ហបូរី លើការប្រើប្រាស់ថ្នាលបច្ចេកវិទ្យាឌីជីថលដើម្បីផ្តល់សេវាបើកប្រាក់ខែមុនថ្ងៃកំណត់ដោយស្វ័យប្រវត្តិ (self-payroll advancement) សម្រាប់និយោជិតដែលបម្រើការងារនៅតាមសហគ្រាស ឬស្ថាប័នឯកជននានានៅក្នុងប្រទេសកម្ពុជា។


នេះគឺជាដំណោះស្រាយហិរញ្ញវត្ថុតាមបែបឌីជីថលដ៏មានសក្តានុពលមួយដើម្បីជួយលើកកម្ពស់កម្រិតជីវភាពនយោជិត ជំរុញផលិតភាពការងារ និងរួមចំណែកជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែប្រសើរ។


ក្រុមហ៊ុនទាំងពីរបានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នា (MoU) នៅថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ នៅឯសណ្ឋាគារ TRIBE Phnom Penh Hotel ដោយមានការចូលរួមចុះហត្ថលេខារវាងលោក វង្ស សុខាល ប្រធានក្រុមប្រឹក្សាភិបាល S.H.G Finance Plc. ដែលជាផ្នែកមួយនៃបណ្តុំអ៊ីកូស៊ីស្តឹមរបស់ក្រុមហ៊ុន ZILLENNIUM GROUP និងលោក Hitoshi Sugamoto អគ្គនាយកក្រុមហ៊ុន Asia Impact Development Pte. Ltd។ ពិធីចុះ MoU នេះមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រងក្រុមហ៊ុនទាំងពីរ ព្រមទាំងដៃគូរអាជីវកម្មសក្តានុពលជាច្រើនរូប ដែលបានចូលរួម និងជាសក្ខី ភាពដ៏សំខាន់សម្រាប់ការបង្កើតបាននូវកិច្ចសហការដ៏សំខាន់នៅថ្ងៃនេះ។